វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមសម្ដែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សៀវភៅជាច្រើនមុខ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តមបណ្ឌិសភាចារ្យ សម្រាប់ដាក់នៅក្នុងបណ្ណាល័យវិទ្យាស្ថាន ជាប្រយោជន៍ដល់ការស្រាវជ្រាវរបស់គរុនិស្សិត និងអ្នកសិក្សាផ្សេងៗទៀត។ យើងខ្ញុំសូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ លោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបប្រទះតែសេចក្ដីសុខ ចម្រើនជានិច្ចនិរន្ត!
ថ្ងៃទី០១ កុម្ភៈ ២០២១ គ្រូឧទ្ទេសវិទ្យាស្ថាន ដែលជាក្រុមការងារស្រាវជ្រាវប្រតិបត្តិ បានទទួលការបំប៉នសមត្ថភាព ណែនាំ និងពិនិត្យវឌ្ឍនភាពកិច្ចការស្រាវជ្រាវប្រតិបត្តិរបស់ខ្លួនពីសំណាក់លោកបណ្ឌិត ឈីញ ស៊ីថា ជាអ្នកប្រឹក្សាបច្ចេកទេស នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៕
ថ្ងៃទី ០១ កុម្ភ: ២០២១ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន ១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ ឆ្នាំទី២។ កម្មសិក្សានេះមានរយ:ពេលសរុប ៨ សប្ដាហ៍ គិតចាប់ពីថ្ងៃទី០២ ខែកុម្ភ: ដល់ថ្ងៃទី៣០ ខែមីនា ២០២១៕
សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសគរុនិស្សិតសម្រាប់ហាត់ការ និងបំប៉នសមត្ថភាព សម្រាប់បម្រើការនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។គរុនិស្សិតអាចចូលទាញយកពាក្យស្នើសុំតាមលីងខាងក្រោម៖ https://drive.google.com/file/d/15N2-XNGN0neG6-TrM2Mnq-wxG5PZMiZ5/view?fbclid=IwAR34OAXv-5dvuKLRAFbbWEPG3-wDe5_KIvZiaDM8PuT8fhO3w4O8peGHWH4
កាលពីថ្ងៃទី១៣ ដល់ទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះជួយដល់សាលារៀនបឋមសិក្សាចំនួន៤ នៅក្នុងខេត្តកោះកុងរួមមាន សាលាបឋមសិក្សាត្រពាំងកណ្ដោល សាលាបឋមសិក្សាឈូក ស្ថិតនៅក្នុងស្រុកស្រែអំបិល សាលាបឋមសិក្សាទីរួមខេត្ត និងសាលាបឋមសិក្សាប៉ាកខ្លងស្ថិននៅក្នុងទីរួមខេត្តកោះកុង។ សកម្មភាពនៃការចុះជួយនេះរួមមានការបំប៉នពីវិធីសាស្រ្តបង្រៀន និងការផលិតសម្ភារឧបទ្ទេសមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្តដល់លោកគ្រូអ្នកគ្រូ ការចែកសម្ភារឧបទ្ទេស សៀវភៅសិក្សា និងសម្ភារសិក្សាមួយចំនួនដល់សាលារៀន និងសិស្សានុសិស្ស ក្នុងគោលបំណងជួយបង្កើនគុណភាព និងប្រសិទ្ធភាពបង្រៀន និងរៀននៅកម្រិតថ្នាក់រៀន។ សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៧មក នេះជាលើកទី១៩ហើយ ដែលក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានចុះជួយបំប៉នសមត្ថភាពដល់សាលាបឋមសិក្សានានាគ្រប់ដណ្ដប់គ្រប់ស្រុកនៅក្នុងខេត្តកោះកុង។ សកម្មភាពនេះត្រូវបានប្រើប្រាស់ថវិកាដោយផ្ទាល់ខ្លួនពីក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្ត និងសប្បុរសជននានា រួមជាមួយនឹងអង្គការ VVOB ដែលជួយគាំទ្រជាសម្ភារឧបទ្ទេស និងឯកសារសិក្សាមួយចំនួន។ ១.កញ្ចប់សម្ភារៈដែលត្រូវចែកជូនសាលា ២.សម្មភាពសំណេះសំណាលថ្នាក់ដឹកនាំវិទ្យាស្ថានរាជធានី និងមន្ទីរអប់រំខេត្តកោះកុង ៣.សកម្មភាពបង្ហាញពីការប្រើប្រាស់សម្ភារឧបទេស ៤.សកម្មភាពប្រើប្រាស់សម្ភារឧបទេសរបស់គ្រូបង្រៀន ៥.សកម្មភាពផលិតសម្ភារឧបទេសរបស់គ្រូបង្រៀន ៦.សកម្មភាពចែកសម្ភារៈសិក្សាឱ្យសិស្ស និងគ្រូបង្រៀន
ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០៖ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាក្លោងទ្វារ របង សួនច្បារ។ល។ ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០៖ ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាក្លោងទ្វារ របង សួនច្បារ។ល។៕
នៅថ្ងៃទី២៤ ដល់ទី ២៥ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការអធិការកិច្ចសំណង់ របស់ក្រសួង អប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ បានចុះពិនិត្យគុណភាពអាគារថ្មីសាងសង់ដោយ JICA (ជប៉ុន) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មុននឹងប្រគល់ និងទទួលដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕
គ្រូឧទ្ទេសចំនួន៣ក្រុម មានក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាសា្ថនគរុកោសល្យរាជធានីភ្នំពេញ ក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងក្រុមមុខវិជ្ជាជីវវិទ្យាមកពីគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០។ គ្រូឧទ្ទេសបានចូលរួមធ្វើបទបង្ហាញនិងចែករំលែកលទ្ធផលស្រាវជ្រាវប្រតិបត្តិដល់គ្រូឧទ្ទេសក្នុងវិទ្យាស្ថាន ហើយក៏បានផ្លាស់ប្តូរគំនិតយោបល់និងសំណួរ-ចម្លើយជាមួយអ្នកចូលរួមក្នុងសន្និសីទតាមរយៈអនឡាញ។ នេះជាលទ្ធផលគួរឳ្យកត់សម្គាល់មិនដែលមានពីមុនមក ដែលគ្រូឧទ្ទេស TEC ត្រូវបានទទួលស្គាល់ដោយសន្និសីទអន្តរជាតិបន្ទាប់ពីបានសិក្សាការស្រាវជ្រាវប្រតិបត្តិចាប់តាំងពីឆ្នាំ២០១៨មក។ សម្រាប់ព័ត៌មានបន្ថែម៖https://www.walsnet.org/2020/ ប្រភព៖ https://www.facebook.com/ETECcambodia/