COVID-19 challenges

វគ្គបំប៉នស្តីពីការប្រើប្រាស់កម្មវិធី Zoom

ថ្ងៃទី២៨ មេសា ២០២១ វិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញបានធ្វើវគ្គបំប៉នស្ដីពីការប្រើប្រាស់កម្មវិធី ZOOM និងកម្មវិធីពាក់ព័ន្ធផ្សេងទៀតដល់គ្រូឧទ្ទេស គ្រូណែនាំនៅវិទ្យាល័យអនុវត្តអូបែកក្អម និងគរុនិស្សិតទាំងអស់ សរុបសិក្ខាកាមប្រមាណ៥៥០នាក់ ចែកចេញជា ៧ក្រុម ដើម្បីត្រៀមអនុវត្តកម្មសិក្សាគរុកោសល្យតាមអនឡាញ ខណ:ការីករាលដាលជំងឺកូវីដ១៩ នៅតែបន្ត៕ https://youtu.be/3hdvzQYGWqIhttps://youtu.be/rJAXxlKxCIQhttps://youtu.be/gmNj0A_uUHw

ទំនួលខុសត្រូវខ្ពស់របស់សិស្សជាកត្តាកំណត់ភាពជោគជ័យក្នុងការរៀនអនឡាញ

ការរៀន និងបង្រៀនតាមអនឡាញជាបរិបទថ្មីនៃប្រព័ន្ធអប់រំ គិតចាប់ពីមានវត្តមានជំងឺកូវីដ-១៩ដំបូងក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០២០។ គ្រឹះស្ថានអប់រំ ទាំងរដ្ឋ និងឯកជន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយជំនួសមកវិញ នូវការរៀនតាមអនឡាញ។ ការផ្លាស់ប្ដូរភ្លាមៗនេះ បាននាំមកនូវផលវិបាកច្រើន សម្រាប់គ្រូ និងសិស្ស ក្នុងការសម្របខ្លួនទៅនឹងអ្វីមួយ ដែលពួកគេពុំបានត្រៀមខ្លួនទុកជាមុន។ «ធ្លាប់តែអង្គុយរៀនក្នុងថ្នាក់ មានមិត្តភក្តិជជែកភិភាក្សាការងារជាក្រុម ហើយប្ដូរមករៀនតែម្នាក់ឯងទល់មុខកុំព្យូទ័រអ៊ីចឹង ខ្ញុំហាក់មានអារម្មណ៍ថាប្លែកខ្លាំង ខុសពីទម្លាប់ដែលធ្លាប់ធ្វើរាល់ដង(ការរៀនផ្ទាល់)។» កញ្ញា ច្រឹង ស្រីពេជ្រ គរុសិស្សឆ្នាំទីពីរ​ ឯកទេសរូបវិទ្យា នៃវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការរាជធានីភ្នំពេញ រៀបរាប់បទពិសោធរៀនអនឡាញដំបូងយ៉ាងដូច្នេះ។ គរុសិស្ស មានដើមកំណើតនៅខេត្តតាកែវរូបនេះ​ បន្តរៀបរាប់ទៀតថា៖«ការរៀនអនឡាញ ជាទូទៅតែងមានបញ្ហាប្រឈមមួយចំនួនកើតមានឡើងជាយថាហេតុ។ ពេលខ្លះមិនឮសម្លេង ពេលខ្លះឮសម្លេងរំខានពីខាងក្រៅ បើថ្ងៃណាដាច់ភ្លើងទៀតនោះ គឹមិនអាចរៀនបានតែម្ដង។ ហើយកត្តាទាំងអស់នេះហើយ ជាមូលហេតុចម្បង ធ្វើឱ្យខ្ញុំពេលខ្លះ មិនអាចផ្ដោតអារម្មណ៍បានពេញលេញទៅលើអ្វីដែលគ្រូកំពុងពន្យល់។» គរុសិស្ស វ័យ១៩ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា៖ «យ៉ាងណាមិញ ក្រោយចំណាយពេលមួយឆ្នាំជាមួយវា(រៀនអនឡាញ) ខ្ញុំអាចសម្របខ្លួនបានច្រើន ទៅនឹងការរៀនអនឡាញ។ និយាយដោយត្រង់ទៅចុះ ការរៀនអនឡាញ…

សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC

សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ អ្នកចូលរួមបានជួបជុំគ្នានៅខេត្តកំពង់ស្ពឺ តែសាស្រ្តាចារ្យជប៉ុនមកពីហ៊ីរ៉ូស៊ីម៉ា និងក្យូតូ បានចូលរួមតាមរយៈ Zoom តាមអ៊ិនធឺណែត។ គោលបំណងសំខាន់នៃសិក្ខាសាលាគឺ ដើម្បីពិភាក្សាលើបញ្ហាការគ្រប់គ្រងរបស់ TEC ពីទស្សនៈស្ថាបនានិយម (constructivism) ។ យើងបានប្រើវិធីសាស្រ្តសរសេរករណីសិក្សា ដើម្បីពិចារណា និងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ។ ទោះបីជាសមភាគីកម្ពុជា និងអ្នកជំនាញជប៉ុនមិនអាចជួបផ្ទាល់ក៏ដោយការប្រាស្រ័យទាក់ទងរបស់យើងគឺ រលូន និងរស់រវើក។ អ្នកចូលរួមពិតជាពេញចិត្តនឹងករណីសរសេរដោយក្រុម និងចែករំលែកវា៕

Follow by Email
YouTube