ក្លឹបសិល្បៈសំរាប់គរុនិសិ្សតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនឹងត្រូវចាប់ផ្តើមបើកដំណើរការបង្រៀនទៅលើ ផ្នែក គំនូរ តន្ត្រី របាំ និង ល្ខោននិយយា នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២២ តទៅ។ ដូច្នេះសូមប្អូនៗគរុនិស្សិតដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើនសមត្ថភាពទៅលើជំនាញសិល្បៈណាមួយខាងលើអាចចុះឈ្មោះតាមរយៈ តំណភ្ជាប់ខាងក្រោមនេះ ៖ https://forms.gle/rNGcqQ57UKfR9smQ6 វីដេអូ៖
សូមអបអរសាទរដល់វិទ្យាគរុកោសល្យរាជធានីភ្នំពេញ ក្នុងការទទួលបានការដំឡើងឋានៈស្មើនឹងអគ្គនាយកដ្ឋានជាផ្លូវការតាមរយៈអនុក្រឹត្យលេខ ២០២អនក្រ.បក ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១។ លទ្ធផលមួយនេះកើតចេញឡើងពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៃគ្រប់ដេប៉ាតឺម៉ង់ និងការិយាល័យទាំងអស់ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់គណៈគ្រប់គ្រង រួមមាននាយករង នាយិការង និងនាយកវិទ្យាស្ថានទាំងអស់ផងដែរ។ តបនឹងលទ្ធផលនេះផងដែរ គ្រូឧទ្ទេស បុគ្គលិកអប់រំ និងថ្នាក់ដឹកនាំនៃវិទ្យាស្ថានទាំងអស់ប្តេជ្ញាបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ដើម្បីស័ក្តសមជាវិទ្យាស្ថានបណ្តុះបណ្តាលគ្រូកម្រិតឧត្តមសិក្សាប្រកបដោយស្តង់ដារវិជ្ជាជីវៈខ្ពស់ និងមានគុណភាពជាសាកល៕ តំណភ្ជាប់សម្រាប់ទាញយកឯកសារអនុក្រឹត្យ៖https://drive.google.com/file/d/1ShOcqZm5Ny3Mw123_3mAJ024gzO7978g/view?usp=sharing
សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសគរុនិស្សិតសម្រាប់ហាត់ការ និងបំប៉នសមត្ថភាព សម្រាប់បម្រើការនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។គរុនិស្សិតអាចចូលទាញយកពាក្យស្នើសុំតាមលីងខាងក្រោម៖ https://drive.google.com/file/d/15N2-XNGN0neG6-TrM2Mnq-wxG5PZMiZ5/view?fbclid=IwAR34OAXv-5dvuKLRAFbbWEPG3-wDe5_KIvZiaDM8PuT8fhO3w4O8peGHWH4
សេចក្តីជូនដំណឹង៖ ការជ្រើសរើសគ្រូឧទ្ទេស ចូលរៀនជំនាញឯកទេសគ្រប់គ្រង សាលារៀនជំនាន់ទី ២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជូនដំណឹងដល់លោក លោកស្រី និងអ្នកនាងកញ្ញា បុគ្គលិកអប់រំទាំងអស់ជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ឱកាសឱ្យវិទ្យាស្ថានចូលរួមជាមួយ គម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ដែលគាំទ្រថវិកាដោយធនាគារពិភពលោក។ វិទ្យាស្ថាន គរុកោសល្យរាជធានីភ្នំពេញនិងបាត់ដំបងរួមគ្នាគ្រោងទទួលវគ្គ៖ ១.បណ្តុះបណ្តាលនាយកសាលា ៣០០នាក់ និង ២.បណ្តុះបណ្តាលគ្រូបង្រៀនចំនួន ៨០០នាក់ ឱ្យមានកម្រិតបរិញ្ញាបត្រ ចាប់ពីខែមករា ឆ្នាំ២០២២ តទៅ។ គ្រូឧទ្ទេសដែលបង្រៀនក្នុងកម្មវិធីនេះ នឹងទទួលបានប្រាក់របបម៉ោងបន្ថែម។ ដើម្បីទទួលបានសិទ្ធិអនុវត្តកម្មវិធីនេះ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងកែលម្អ ការអប់រំនៅមធ្យមសិក្សា (SEIP) គ្រោងផ្តល់អាហារូបករណ៍ឱ្យគ្រូឧទ្ទេសរបស់វិទ្យាស្ថានទាំងពីរចំនួន ៣០ នាក់ ទទួលបានការបណ្តុះបណ្តាលលើជំនាញឯកទេសគ្រប់គ្រងសាលារៀន សិក្សានៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ១. លក្ខខណ្ឌនៃការជ្រើសរើស បុគ្គលិកអប់រំគ្រប់កម្រិតរបស់វិទ្យាស្ថាន ត្រូវមានអាយុមិនលើស ពី ៥០…
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោក លោកស្រីគ្រូឧទ្ទេស គ្រប់កម្រិតទាំងអស់សូមជ្រាបថា ដើម្បីជួយសម្រួលដល់ការរៀបចំមេរៀន និងបង្រៀនតាមអនឡាញ ទៅដល់គរុសិស្ស គរុនិស្សិត ក៏ដូចជាកិច្ចការសិក្សាស្រាវជ្រាវផ្សេងៗ វិទ្យាស្ថានបានរៀបចំឱ្យមានបន្ទប់កុំព្យូទ័ររួមមួយ ដែលមានបំពាក់ដោយកុំព្យូទ័រយួរដៃ (Laptop) ប្រព័ន្ធអ៊ិនធឺណែត ម៉ាស៊ីនបោះពុម្ព/ថត ចម្លង និងម៉ាស៊ីនត្រជាក់ មានទីតាំងនៅអាគារ JHP បន្ទប់ជាន់ផ្ទាល់ដី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ជាពិសេសអ្នកដែលមិនមានកុំព្យូទ័រផ្ទាល់ខ្លួន អាចចូលប្រើសម្ភារៈទាំងអស់នោះបានតាមតម្រូវការ នៅរៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០ ចាប់ពីពេលផ្សាយដំណឹងនេះតទៅ៕
ក្នុងរយៈពេលអនុវត្តការបង្រៀនតាមអនឡាញកន្លងមកនេះ គណៈគ្រប់គ្រង និងមន្ត្រីទទួលបន្ទុករបស់វិទ្យស្ថានបានសង្កេតឃើញថា លោក លោកស្រីគ្រឧទ្ទេសបានអនុវត្តតាមការណែនាំរបស់វិទ្យាស្ថាន យ៉ាងល្អប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះដែរ ក៏នៅមានគ្រូឧទ្ទេសមួយចំនួនតូចនៅមិនអនុវត្តបានតាមការណែនាំរបស់វិទ្យាស្ថាននៅឡើយ។ ដើម្បីងាយស្រួលដល់ការងារសិក្សារបស់ គរុសិស្ស គរុនិស្សិត ក៏ដូចជាការងារគ្រប់គ្រង់របស់មន្ត្រីទទួលបន្ទុកនៃការិយាល័យសិក្សា វិទ្យាស្ថានសូមធ្វើ ការណែនាំបន្ថែមដូចខាងក្រោម៖ ១. សូមលោក លោកស្រីទម្លាក់ឯកសារមេរៀន ទៅតាមម៉ោងពេលនៃកាលវិភាគ របស់លោក លោកស្រីជាកំហិត។ ហាមទម្លាក់មេរៀនខុសម៉ោងពេល ឬនៅពេលយប់ជាដាច់ខាត ២. ក្នុងករណីលោក លោកស្រីប្រើប្រាស់កម្មវិធីផ្សេងដូចជា ZOOM, Google Meet។ល។ លោក លោកស្រីក៏ត្រូវតែទម្លាក់ឯកសារមេរៀន ឬផ្តល់ព័ត៌មានចូលទៅក្នុង Telegram Channel តាមម៉ោងកាលវិភាគ ផងដែរ ៣. វិទ្យាស្ថានសូមលើកទឹកចិត្តដល់លោក លោកស្រីក្នុងការប្រើប្រាស់ YouTube Channel និងទម្លាក់ តំណភ្ជាប់ (Link) ជំនួសការទម្លាក់វីដេអូការបង្រៀនដោយផ្ទាល់ចូលទៅក្នុង Telegram Channel ដើម្បីជួយសម្រួលដល់គរុសិស្ស គរុនិស្សិតបើកមើល។ វិទ្យាស្ថានសង្ឃឹមយ៉ាងមុតមាំ…
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់គរុសិស្ស គរុនិស្សិត គ្រប់កម្រិតទាំងអស់សូមជ្រាបថា ដើម្បីជួយសម្រួលដល់ការសិក្សាតាមអនឡាញទៅដល់គរុសិស្ស គរុនិស្សិត ក៏ដូចជាកិច្ចការសិក្សាស្រាវជ្រាវផ្សេងៗ វិទ្យាស្ថានបានរៀបចំឱ្យមានបន្ទប់កុំព្យូទ័ររួមមួយ ដែលមានបំពាក់ដោយកុំព្យូទ័រយួរដៃ (Laptop) ប្រព័ន្ធអ៊ិនធឺណែត ម៉ាស៊ីនបោះពុម្ព/ថត ចម្លង និងម៉ាស៊ីនត្រជាក់ មានទីតាំងនៅអាគារ JHP បន្ទប់ជាន់ផ្ទាល់ដី។ អាស្រ័យហេតុនេះ សូមគរុសិស្ស គរុនិស្សិត ជាពិសេសអ្នកដែលមិនមានកុំព្យូទ័រផ្ទាល់ខ្លួន អាចចូលប្រើសម្ភារៈទាំងអស់នោះបានតាមតម្រូវការ នៅរៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០ ចាប់ពីពេលផ្សាយដំណឹងនេះតទៅ៕