dychanpisith

ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង

ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០៖ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាក្លោងទ្វារ របង សួនច្បារ។ល។ ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០៖ ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាក្លោងទ្វារ របង សួនច្បារ។ល។៕  

គណៈកម្មការអធិការកិច្ចសំណង់ របស់ក្រសួង អប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ បានចុះពិនិត្យគុណភាពអាគារថ្មីសាងសង់ដោយ JICA

នៅថ្ងៃទី២៤ ដល់ទី ២៥ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការអធិការកិច្ចសំណង់ របស់ក្រសួង អប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ បានចុះពិនិត្យគុណភាពអាគារថ្មីសាងសង់ដោយ JICA (ជប៉ុន) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មុននឹងប្រគល់ និងទទួលដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕

សេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសគ្រូឧទ្ទេស ចូលរៀនជំនាញឯកទេសគ្រប់គ្រងសាលារៀនជំនាន់ទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សេចក្តីជូនដំណឹង៖ ការជ្រើសរើសគ្រូឧទ្ទេស ចូលរៀនជំនាញឯកទេសគ្រប់គ្រង សាលារៀនជំនាន់ទី ២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ    វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជូនដំណឹងដល់លោក លោកស្រី និងអ្នកនាងកញ្ញា បុគ្គលិកអប់រំទាំងអស់ជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ឱកាសឱ្យវិទ្យាស្ថានចូលរួមជាមួយ គម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ដែលគាំទ្រថវិកាដោយធនាគារពិភពលោក។ វិទ្យាស្ថាន គរុកោសល្យរាជធានីភ្នំពេញនិងបាត់ដំបងរួមគ្នាគ្រោងទទួលវគ្គ៖ ១.បណ្តុះបណ្តាលនាយកសាលា ៣០០នាក់ និង ២.បណ្តុះបណ្តាលគ្រូបង្រៀនចំនួន ៨០០នាក់ ឱ្យមានកម្រិតបរិញ្ញាបត្រ ចាប់ពីខែមករា ឆ្នាំ២០២២ តទៅ។ គ្រូឧទ្ទេសដែលបង្រៀនក្នុងកម្មវិធីនេះ នឹងទទួលបានប្រាក់របបម៉ោងបន្ថែម។  ដើម្បីទទួលបានសិទ្ធិអនុវត្តកម្មវិធីនេះ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងកែលម្អ ការអប់រំនៅមធ្យមសិក្សា (SEIP) គ្រោងផ្តល់អាហារូបករណ៍ឱ្យគ្រូឧទ្ទេសរបស់វិទ្យាស្ថានទាំងពីរចំនួន ៣០ នាក់ ទទួលបានការបណ្តុះបណ្តាលលើជំនាញឯកទេសគ្រប់គ្រងសាលារៀន សិក្សានៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ១. លក្ខខណ្ឌនៃការជ្រើសរើស បុគ្គលិកអប់រំគ្រប់កម្រិតរបស់វិទ្យាស្ថាន ត្រូវមានអាយុមិនលើស ពី ៥០…

វីដេអូ៖ សំណួរក្នុងដំណើរការរៀន និងបង្រៀនតាមវិធីសាស្ត្របែបរិះរក (IBL)

https://youtu.be/8bnjVbrUQXo    ដំណើរការពិភាក្សាក្រុម ការរៀននិងបង្រៀនតាមវិធីសាស្ត្របង្រៀនបែបរិះរក អាចប្រព្រឹត្តទៅបានប្រកបដោយប្រសិទ្ធភាពទាមទារសំណួរដែលត្រឹមត្រូវ និងការឆ្លើយតបទៅនឹងលទ្ធផលសិក្សារំពឹងទុក។ ផលិតដោយ៖ លេខាធិការដ្ឋានអភិវឌ្ឍមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការ ប្រភព៖ MoEYS YouTube Channel

គ្រូឧទ្ទេសចំនួន៣ក្រុម មកពីគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០

គ្រូឧទ្ទេសចំនួន៣ក្រុម មានក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាសា្ថនគរុកោសល្យរាជធានីភ្នំពេញ ក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងក្រុមមុខវិជ្ជាជីវវិទ្យាមកពីគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០។ គ្រូឧទ្ទេសបានចូលរួមធ្វើបទបង្ហាញនិងចែករំលែកលទ្ធផលស្រាវជ្រាវប្រតិបត្តិដល់គ្រូឧទ្ទេសក្នុងវិទ្យាស្ថាន ហើយក៏បានផ្លាស់ប្តូរគំនិតយោបល់និងសំណួរ-ចម្លើយជាមួយអ្នកចូលរួមក្នុងសន្និសីទតាមរយៈអនឡាញ។ នេះជាលទ្ធផលគួរឳ្យកត់សម្គាល់មិនដែលមានពីមុនមក ដែលគ្រូឧទ្ទេស TEC ត្រូវបានទទួលស្គាល់ដោយសន្និសីទអន្តរជាតិបន្ទាប់ពីបានសិក្សាការស្រាវជ្រាវប្រតិបត្តិចាប់តាំងពីឆ្នាំ២០១៨មក។ សម្រាប់ព័ត៌មានបន្ថែម៖https://www.walsnet.org/2020/ ប្រភព៖ https://www.facebook.com/ETECcambodia/

ការជ្រើសរើសគ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ការជ្រើសរើសគ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន    ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥កន្លែង ឱ្យទៅបន្តការសិក្សារយៈពេល២ឆ្នាំចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែតុលា ឆ្នាំ២០២៣ នៅប្រទេសជប៉ុន។ – សម្រាប់ព័ត៌មានលម្អិត អ៊ីម៉ែលទៅកាន់៖ PichThyda.CM@jica.go.jp- ទាញយកពាក្យ៖ http://bit.ly/3oWA8oH– ទម្រង់គម្រោងស្រាវជ្រាវ៖ http://bit.ly/3mvEeCk– ដាក់ពាក្យ៖ នាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ- ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០ #japan #JICA #scholarship ប្រភព៖ https://www.facebook.com/moeys.gov.kh

ការបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេស សម្ភារពិសោធ ដែលបានបំពាក់នៅក្នុងអាគារថ្មី

នាពេលថ្មីៗកន្លងមកនេះ នាយក នាយករង ប្រធាន អនុប្រធាន និងគ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់ និងការិយាល័យមួយចំនួននៃវិទ្យស្ថាន បានចូលរួមការបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេស សម្ភារពិសោធ ដែលបានបំពាក់នៅក្នុងអាគារថ្មី ដែលជាជំនួយរបស់ជប៉ុន ដែលបានសាងសង់ជិតរួចរាល់ជាស្ថាពរ និងបើកសម្ភោធឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដឹកនាំគណៈប្រតិភូចុះពិនិត្យវគ្គបណ្ដុះបណ្ដាលជំនាញក្នុងការរៀន និងបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក

នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ នាយក និងនាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោកបណ្ឌិត សិត សេង និងលោកបណ្ឌិត សំ ច័ន្ទភិរុណ រួមទាំងប្រធានដេប៉ាតឺម៉ង់ ICT និង គរុកោសល្យ បានអមដំណើរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដឹកនាំគណៈប្រតិភូចុះពិនិត្យវគ្គបណ្ដុះបណ្ដាលជំនាញក្នុងការរៀននិងបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក ដែលប្រព្រឹត្តទៅនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម។

សេចក្តីជូនដំណឹងស្តីពីការរៀបចំបន្ទប់សិក្សាឌីជីថល សម្រាប់គ្រូឧទ្ទេស

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោក លោកស្រីគ្រូឧទ្ទេស គ្រប់កម្រិតទាំងអស់សូមជ្រាបថា ដើម្បីជួយសម្រួលដល់ការរៀបចំមេរៀន និងបង្រៀនតាមអនឡាញ ទៅដល់គរុសិស្ស គរុនិស្សិត ក៏ដូចជាកិច្ចការសិក្សាស្រាវជ្រាវផ្សេងៗ វិទ្យាស្ថានបានរៀបចំឱ្យមានបន្ទប់កុំព្យូទ័ររួមមួយ ដែលមានបំពាក់ដោយកុំព្យូទ័រយួរដៃ (Laptop) ប្រព័ន្ធអ៊ិនធឺណែត ម៉ាស៊ីនបោះពុម្ព/ថត ចម្លង និងម៉ាស៊ីនត្រជាក់ មានទីតាំងនៅអាគារ JHP បន្ទប់ជាន់ផ្ទាល់ដី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ជាពិសេសអ្នកដែលមិនមានកុំព្យូទ័រផ្ទាល់ខ្លួន អាចចូលប្រើសម្ភារៈទាំងអស់នោះបានតាមតម្រូវការ នៅរៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០ ចាប់ពីពេលផ្សាយដំណឹងនេះតទៅ៕

Follow by Email
YouTube