Month: March 2021

ព្រឹត្តិបត្រស្រាវជ្រាវ លើកដំបូង (ភាគ១) របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

   ព្រឹត្តិបត្រស្រាវជ្រាវ លើកដំបូង (ភាគ១) របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចេញព្រឹត្តិបត្រស្រាវជ្រាវលើកដំបូងរបស់ខ្លួន ដែលជាសមិទ្ធផលស្រាវជ្រាវប្រតិបត្តិរបស់គ្រូឧទ្ទេសនៃវិទ្យាស្ថាន ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងទៅ។ ការចេញផ្សាយព្រឹត្តិបត្រនេះ មានគោលបំណងផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍អំពីលទ្ធផលនៃប្រសិទ្ធិភាពក្នុងការប្រើប្រាស់វិធីសាស្រ្តបង្រៀន និងរៀនក្នុងថ្នាក់របស់គ្រូឧទ្ទេសដែលជាអ្នកស្រាវជ្រាវដោយផ្ទាល់ ក្នុងកំឡុងពេលដំណើរការអប់រំគ្រូបង្រៀននៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ទៅដល់អ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីរួមចំណែកជាគំនិតក្នុងការលើកកម្ពស់គុណភាពបង្រៀន និងរៀននៅប្រទេសកម្ពុជាយើង។ តំណភ្ជាប់សម្រាប់ទាញយកព្រឹត្តិបត្រស្រាវជ្រាវ៖ https://drive.google.com/file/d/1jh5h0Kozup8ffT8seCeYiLJFeJgn1uNe/view?usp=sharing

ទំនួលខុសត្រូវខ្ពស់របស់សិស្សជាកត្តាកំណត់ភាពជោគជ័យក្នុងការរៀនអនឡាញ

ការរៀន និងបង្រៀនតាមអនឡាញជាបរិបទថ្មីនៃប្រព័ន្ធអប់រំ គិតចាប់ពីមានវត្តមានជំងឺកូវីដ-១៩ដំបូងក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០២០។ គ្រឹះស្ថានអប់រំ ទាំងរដ្ឋ និងឯកជន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយជំនួសមកវិញ នូវការរៀនតាមអនឡាញ។ ការផ្លាស់ប្ដូរភ្លាមៗនេះ បាននាំមកនូវផលវិបាកច្រើន សម្រាប់គ្រូ និងសិស្ស ក្នុងការសម្របខ្លួនទៅនឹងអ្វីមួយ ដែលពួកគេពុំបានត្រៀមខ្លួនទុកជាមុន។ «ធ្លាប់តែអង្គុយរៀនក្នុងថ្នាក់ មានមិត្តភក្តិជជែកភិភាក្សាការងារជាក្រុម ហើយប្ដូរមករៀនតែម្នាក់ឯងទល់មុខកុំព្យូទ័រអ៊ីចឹង ខ្ញុំហាក់មានអារម្មណ៍ថាប្លែកខ្លាំង ខុសពីទម្លាប់ដែលធ្លាប់ធ្វើរាល់ដង(ការរៀនផ្ទាល់)។» កញ្ញា ច្រឹង ស្រីពេជ្រ គរុសិស្សឆ្នាំទីពីរ​ ឯកទេសរូបវិទ្យា នៃវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការរាជធានីភ្នំពេញ រៀបរាប់បទពិសោធរៀនអនឡាញដំបូងយ៉ាងដូច្នេះ។ គរុសិស្ស មានដើមកំណើតនៅខេត្តតាកែវរូបនេះ​ បន្តរៀបរាប់ទៀតថា៖«ការរៀនអនឡាញ ជាទូទៅតែងមានបញ្ហាប្រឈមមួយចំនួនកើតមានឡើងជាយថាហេតុ។ ពេលខ្លះមិនឮសម្លេង ពេលខ្លះឮសម្លេងរំខានពីខាងក្រៅ បើថ្ងៃណាដាច់ភ្លើងទៀតនោះ គឹមិនអាចរៀនបានតែម្ដង។ ហើយកត្តាទាំងអស់នេះហើយ ជាមូលហេតុចម្បង ធ្វើឱ្យខ្ញុំពេលខ្លះ មិនអាចផ្ដោតអារម្មណ៍បានពេញលេញទៅលើអ្វីដែលគ្រូកំពុងពន្យល់។» គរុសិស្ស វ័យ១៩ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា៖ «យ៉ាងណាមិញ ក្រោយចំណាយពេលមួយឆ្នាំជាមួយវា(រៀនអនឡាញ) ខ្ញុំអាចសម្របខ្លួនបានច្រើន ទៅនឹងការរៀនអនឡាញ។ និយាយដោយត្រង់ទៅចុះ ការរៀនអនឡាញ…

Follow by Email
YouTube