Month: February 2021

សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC

សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ អ្នកចូលរួមបានជួបជុំគ្នានៅខេត្តកំពង់ស្ពឺ តែសាស្រ្តាចារ្យជប៉ុនមកពីហ៊ីរ៉ូស៊ីម៉ា និងក្យូតូ បានចូលរួមតាមរយៈ Zoom តាមអ៊ិនធឺណែត។ គោលបំណងសំខាន់នៃសិក្ខាសាលាគឺ ដើម្បីពិភាក្សាលើបញ្ហាការគ្រប់គ្រងរបស់ TEC ពីទស្សនៈស្ថាបនានិយម (constructivism) ។ យើងបានប្រើវិធីសាស្រ្តសរសេរករណីសិក្សា ដើម្បីពិចារណា និងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ។ ទោះបីជាសមភាគីកម្ពុជា និងអ្នកជំនាញជប៉ុនមិនអាចជួបផ្ទាល់ក៏ដោយការប្រាស្រ័យទាក់ទងរបស់យើងគឺ រលូន និងរស់រវើក។ អ្នកចូលរួមពិតជាពេញចិត្តនឹងករណីសរសេរដោយក្រុម និងចែករំលែកវា៕

សិក្ខាសាលាបំប៉ន “ការបញ្ចូលការគោលវិធីបង្រៀនតាមបែបស្ថាបនា constructivism ក្នុងការបង្រៀននៅ TECs”

១៧-១៨ កុម្ភៈ ២០២១៖ សិក្ខាសាលាបំប៉ន «ការបញ្ចូលការគោលវិធីបង្រៀនតាមបែបស្ថាបនា Constructivism ក្នុងការបង្រៀននៅ TECs» គាំទ្រដោយ JICA/ETEC៕

វគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាព័ត៌មានវិទ្យាលើកទី១ ស្តីពីការ “សរសេរកូដ”

គ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់ ICT របស់ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមវគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាព័ត៌មានវិទ្យា ស្តីពីការ “សរសេរកូដ” (Computational Thinking) ដែលប្រព្រឹត្តទៅលើកទី១ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅបន្ទប់ប្រជុំរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលរៀបចំដោយអង្គការ InSTEDD និងគាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា៕

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សៀវភៅជាច្រើនមុខ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តមបណ្ឌិសភាចារ្យ សម្រាប់ដាក់នៅក្នុងបណ្ណាល័យវិទ្យាស្ថាន

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមសម្ដែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សៀវភៅជាច្រើនមុខ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តមបណ្ឌិសភាចារ្យ សម្រាប់ដាក់នៅក្នុងបណ្ណាល័យវិទ្យាស្ថាន ជាប្រយោជន៍ដល់ការស្រាវជ្រាវរបស់គរុនិស្សិត និងអ្នកសិក្សាផ្សេងៗទៀត។ យើងខ្ញុំសូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ លោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបប្រទះតែសេចក្ដីសុខ ចម្រើនជានិច្ចនិរន្ត!

ប្រជុំក្រុមការងារស្រាវជ្រាវប្រតិបត្តិ បំប៉នសមត្ថភាព ណែនាំ និងពិនិត្យវឌ្ឍនភាពកិច្ចការស្រាវជ្រាវប្រតិបត្តិ

ថ្ងៃទី០១ កុម្ភៈ ២០២១ គ្រូឧទ្ទេសវិទ្យាស្ថាន ដែលជាក្រុមការងារស្រាវជ្រាវប្រតិបត្តិ បានទទួលការបំប៉នសមត្ថភាព ណែនាំ និងពិនិត្យវឌ្ឍនភាពកិច្ចការស្រាវជ្រាវប្រតិបត្តិរបស់ខ្លួនពីសំណាក់លោកបណ្ឌិត ឈីញ ស៊ីថា ជាអ្នកប្រឹក្សាបច្ចេកទេស នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៕

ការប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ

ថ្ងៃទី ០១ កុម្ភ: ២០២១ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន ១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ ឆ្នាំទី២។ កម្មសិក្សានេះមានរយ:ពេលសរុប ៨ សប្ដាហ៍ គិតចាប់ពីថ្ងៃទី០២ ខែកុម្ភ: ដល់ថ្ងៃទី៣០ ខែមីនា ២០២១៕

Follow by Email
YouTube