សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសគរុនិស្សិតសម្រាប់ហាត់ការ និងបំប៉នសមត្ថភាព សម្រាប់បម្រើការនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។គរុនិស្សិតអាចចូលទាញយកពាក្យស្នើសុំតាមលីងខាងក្រោម៖ https://drive.google.com/file/d/15N2-XNGN0neG6-TrM2Mnq-wxG5PZMiZ5/view?fbclid=IwAR34OAXv-5dvuKLRAFbbWEPG3-wDe5_KIvZiaDM8PuT8fhO3w4O8peGHWH4
កាលពីថ្ងៃទី១៣ ដល់ទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះជួយដល់សាលារៀនបឋមសិក្សាចំនួន៤ នៅក្នុងខេត្តកោះកុងរួមមាន សាលាបឋមសិក្សាត្រពាំងកណ្ដោល សាលាបឋមសិក្សាឈូក ស្ថិតនៅក្នុងស្រុកស្រែអំបិល សាលាបឋមសិក្សាទីរួមខេត្ត និងសាលាបឋមសិក្សាប៉ាកខ្លងស្ថិននៅក្នុងទីរួមខេត្តកោះកុង។ សកម្មភាពនៃការចុះជួយនេះរួមមានការបំប៉នពីវិធីសាស្រ្តបង្រៀន និងការផលិតសម្ភារឧបទ្ទេសមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្តដល់លោកគ្រូអ្នកគ្រូ ការចែកសម្ភារឧបទ្ទេស សៀវភៅសិក្សា និងសម្ភារសិក្សាមួយចំនួនដល់សាលារៀន និងសិស្សានុសិស្ស ក្នុងគោលបំណងជួយបង្កើនគុណភាព និងប្រសិទ្ធភាពបង្រៀន និងរៀននៅកម្រិតថ្នាក់រៀន។ សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៧មក នេះជាលើកទី១៩ហើយ ដែលក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានចុះជួយបំប៉នសមត្ថភាពដល់សាលាបឋមសិក្សានានាគ្រប់ដណ្ដប់គ្រប់ស្រុកនៅក្នុងខេត្តកោះកុង។ សកម្មភាពនេះត្រូវបានប្រើប្រាស់ថវិកាដោយផ្ទាល់ខ្លួនពីក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្ត និងសប្បុរសជននានា រួមជាមួយនឹងអង្គការ VVOB ដែលជួយគាំទ្រជាសម្ភារឧបទ្ទេស និងឯកសារសិក្សាមួយចំនួន។ ១.កញ្ចប់សម្ភារៈដែលត្រូវចែកជូនសាលា ២.សម្មភាពសំណេះសំណាលថ្នាក់ដឹកនាំវិទ្យាស្ថានរាជធានី និងមន្ទីរអប់រំខេត្តកោះកុង ៣.សកម្មភាពបង្ហាញពីការប្រើប្រាស់សម្ភារឧបទេស ៤.សកម្មភាពប្រើប្រាស់សម្ភារឧបទេសរបស់គ្រូបង្រៀន ៥.សកម្មភាពផលិតសម្ភារឧបទេសរបស់គ្រូបង្រៀន ៦.សកម្មភាពចែកសម្ភារៈសិក្សាឱ្យសិស្ស និងគ្រូបង្រៀន